ប.ជ.ស. ត្រូវបានបង្កើតឡើងក្នុងគោលដៅគ្រប់គ្រង ធានាការបើកផ្តល់ និងបម្រើសេវារបបសន្តិសុខសង្គមជូនមន្ត្រីរាជការស៊ីវិល និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអ្នកនៅក្នុងបន្ទុក ឲ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការលំបាករបស់ពួកគាត់ តាមគោលការណ៍អភិបាលកិច្ចល្អ មានតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ។

ចក្ខុវិស័យ

	ធានាចំពោះមន្ត្រីរាជការស៊ីវិល និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ ឲ្យទទួលបាននូវអត្ថប្រយោជន៍នានា ដែលជាតម្រូវការមូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពសង្គមរបស់អ្នក ទាំងនេះ តាមរយៈការផ្តល់របបសន្តិសុខសង្គមប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
				

បេសកកម្ម

-	ចាត់ចែង និងគ្រប់គ្រងរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល
-	គ្រប់គ្រងមូលនិធិ ប.ជ.ស. តាមគោលការណ៍អភិបាលកិច្ចល្អ
-	សិក្សាស្រាវជ្រាវ និងធ្វើផែនការដើម្បីអភិវឌ្ឍន៍បច្ចេកទេសគ្រប់គ្រង 
	និងរបបសន្តិសុខសង្គមឱ្យស្រប តាមស្ថានភាពសេដ្ឋកិច្ច និងសង្គម
- 	ស្រាវជ្រាវ និងរៀបចំបទប្បញ្ញត្តិសម្រាប់ ប.ជ.ស.
- 	ទទួលខុសត្រូវ និងធានាការបើកផ្តល់នូវតាវកាលិកទាំងឡាយសម្រាប់សមាជិក 
	ប.ជ.ស.
- 	ត្រួតពិនិត្យ និងវាយតម្លៃការចំណាយតាវកាលិក
- 	ចាត់ចែង និងគ្រប់គ្រងការវិនិយោគមូលនិធិ នៃ ប.ជ.ស. 
-	សម្របសម្រួល និងរៀបចំឱ្យមានសេវាកម្មផ្នែកសុខាភិបាល និងសង្គមកិច្ចសម្រាប់
	ជាប្រយោជន៍ដល់ សមាជិករបស់ខ្លួន ។