ចែករំលែកទៅកាន់មិត្តភ័ក្ររបស់អ្នក

កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន

ដោយ admin | April 6, 2018 | 0 Comments

ត្រូវបានចុចមើលចំនួន 992 ដង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ទៅដល់ការិយាល័យ ប.ជ.ស. ថ្នាក់រាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន សុចិត្រ នាយក ប.ជ.ស. ដែលមានសមាសភាពចូលរួមប្រមាណ ៥០នាក់។

កិច្ចប្រជុំមានគោលដៅណែនាំពីយន្តការ និងនីតិវិធីនៃការអនុវត្តអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ ចំពោះវិធីសាស្ត្រគណនា និងរូបមន្តដំឡើងប្រាក់របបសន្តិសុខសង្គមតាមកម្រិត ការិយាល័យផែនការ ស្ថិតិ និងព័ត៌មានវិទ្យា នៃ ប.ជ.ស. បានរៀបចំ នូវរូបមន្តរួមមួយ ដែលមានលក្ខណៈងាយស្រួលក្នុងការគណនាដំឡើងប្រាក់របបសន្តិសុខសង្គមបានរហ័ស និងមានភាពច្បាស់លាស់ ត្រឹមត្រូវ។ ដោយឡែកការិយាល័យហិរញ្ញវត្ថុ និងគណនេយ្យ នៃ ប.ជ.ស. ក៏បានណែនាំពីនីតិវិធីនៃការលើកថវិកា និងការស្នើសុំថវិកាឱ្យបានទាន់ពេលវេលា ដើម្បីឱ្យ ប.ជ.ស. មានលទ្ធភាពបើកផ្តល់របបសន្តិសុខសង្គមជូនសិទ្ធិវន្តបានមុខថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោងដប់មួយ និងសាមសិបនាទី ប្រកបដោយលទ្ធផលជាទីផ្លែផ្កា៕

  • 64x64

    Media heading

    Cras sit amet nibh libero, in gravida nulla. Nulla vel metus scelerisque ante sollicitudin commodo. Cras purus odio, vestibulum in vulputate at, tempus viverra turpis.

  • 64x64

    Media heading

    Cras sit amet nibh libero, in gravida nulla. Nulla vel metus scelerisque ante sollicitudin commodo. Cras purus odio, vestibulum in vulputate at, tempus viverra turpis.

    64x64

    Nested media heading