ចែករំលែកទៅកាន់មិត្តភ័ក្ររបស់អ្នក

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ជ.ស. អាណត្តិទី៣ លើកទី២០

ដោយ admin | April 6, 2018 | 0 Comments

ត្រូវបានចុចមើលចំនួន 992 ដង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៣ លើកទី២០ ក្រោមអធិបតីភាពឯកឧត្តម សំហេង បុរស ប្រធានក្រុមប្រឹក្សាភិបាល ដើម្បីពិនិត្យ ពិភាក្សាទៅលើរបៀបវារៈចំនួនបី រួមាន ៖ ១-របាយការណ៍ហិរញ្ញវត្ថុរបស់ ប.ជ.ស. ឆ្នាំ២០១៧ ២-យន្តការនៃការអនុវត្តអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និង ៣-បញ្ហាផ្សេងៗ។

ក្នុងការពិភាក្សាលើរបៀបវារៈទី១ ឯកឧត្តម ឈាន ហៀង អនុប្រធានក្រុមប្រឹក្សាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់ ប.ជ.ស. ឆ្នាំ២០១៧ ដែលបានរៀបចំទាន់ពេលវេលា (នៅចុងខែមករា ឆ្នាំ២០១៨) និងមានប្រព័ន្ធគ្រប់គ្រងបញ្ជីការច្បាស់លាស់។ ជាពិសេស ឯកឧត្តមអនុប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃថា ក្នុងចំណោមគ្រឹះស្ថានសាធារណៈរដ្ឋាបាលទាំងអស់ ប.ជ.ស. គឺជាគ្រឹះស្ថានដែលមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុស្របតាមបទដ្ឋានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុនគេ។

ដោយឡែកចំពោះ យន្តការនៃការអនុវត្តអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក្រុមប្រឹក្សាភិបាល នៃ ប.ជ.ស. បានជំរុញឱ្យ ប.ជ.ស. ត្រូវដំឡើងប្រាក់សោធនតាម ៤កម្រិត ដូចមានចែងក្នុងខ្លឹមសារអនុក្រឹត្យឱ្យបានទាន់ពេលវេលា ក្នុងខែមេសាខាងមុខនេះ។

កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោងដប់មួយ និងសាមសិបនាទី ដោយទទួលបានលទ្ធផលជាទីផ្លែផ្កា និងបានកំណត់នូវគោលដៅ និងសកម្មភាពច្បាស់លាស់សម្រាប់ ប.ជ.ស. ក្នុងការអនុវត្តអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨៕

  • 64x64

    Media heading

    Cras sit amet nibh libero, in gravida nulla. Nulla vel metus scelerisque ante sollicitudin commodo. Cras purus odio, vestibulum in vulputate at, tempus viverra turpis.

  • 64x64

    Media heading

    Cras sit amet nibh libero, in gravida nulla. Nulla vel metus scelerisque ante sollicitudin commodo. Cras purus odio, vestibulum in vulputate at, tempus viverra turpis.

    64x64

    Nested media heading