ចែករំលែកទៅកាន់មិត្តភ័ក្ររបស់អ្នក

ការដំឡើងប្រាក់របបសន្តិសុខសង្គមជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក្នុងឆ្នាំ២០១៨

ដោយ admin | March 23, 2018 | 0 Comments

ត្រូវបានចុចមើលចំនួន 992 ដង

ភ្នំពេញ ៖ ដើម្បីធានាសន្តិសុខប្រាក់ចំណូលរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើង និងជាការតបស្នងចំពោះគុណបំណាច់របស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានបម្រើការងារជូនជាតិ មាតុភូមិកន្លងមក រាជរដ្ឋាភិបាលតែងតែបានដំឡើងប្រាក់របបសន្តិសុខសង្គមជារៀងរាល់ឆ្នាំ ដោយផ្អែកទៅតាមស្ថានភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។ ក្នុងឆ្នាំ២០១៨ នេះ រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការបានរៀបចំកញ្ចប់ថវិកាចំនួនប្រមាណ ៣៥ពាន់លានរៀល សម្រាប់ដំឡើងប្រាក់របបសន្តិសុខសង្គមជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ចំនួនសរុប ១០៨,៨៤០នាក់។

នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ស្តីពីការបន្ថែមរបបសន្តិសុខសង្គមជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ ការបន្ថែមរបបសន្តិសុខសង្គមនេះ ត្រូវបានអនុវត្តតាម ៤កម្រិត រួមមាន ៖

១- អ្នកដែលមានរបបសន្តិសុខសង្គមទាបជាងឬស្មើ ៤៦០,០០០រៀល ត្រូវដំឡើង ឱ្យដល់ ៤៨០,០០០រៀល

២- អ្នកដែលមានរបបសន្តិសុខសង្គមចាប់ពី ៤៦០,០០១រៀល ដល់ ៨០០,០០០រៀល ត្រូវបន្ថែម ២០,០០០រៀល

៣- អ្នកដែលមានរបបសន្តិសុខសង្គមចាប់ពី ៨០០,០០១រៀល ដល់ ៨១០,០០០រៀល ត្រូវបន្ថែមឱ្យដល់ ៨២០,០០០រៀល

៤- អ្នកដែលមានរបបសន្តិសុខសង្គមចាប់ពី ៨១០,០០១រៀលឡើងទៅ ត្រូវបន្ថែម ១០,០០០រៀល។

ការដំឡើងរបបសន្តិសុខសង្គមក្នុងឆ្នាំ២០១៨នេះ សម្រាប់អតីតមន្ត្រីរាជការស៊ីវិលត្រូវប្រើថវិកាចំនួនប្រមាណ ២០ពាន់លានរៀល៕

  • 64x64

    Media heading

    Cras sit amet nibh libero, in gravida nulla. Nulla vel metus scelerisque ante sollicitudin commodo. Cras purus odio, vestibulum in vulputate at, tempus viverra turpis.

  • 64x64

    Media heading

    Cras sit amet nibh libero, in gravida nulla. Nulla vel metus scelerisque ante sollicitudin commodo. Cras purus odio, vestibulum in vulputate at, tempus viverra turpis.

    64x64

    Nested media heading