កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ជ.ស. អាណត្តិទី៣ លើកទី២០

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៣ លើកទី២០ ក្រោមអធិបតីភាពឯកឧត្តម សំហេង បុរស ប្រធានក្រុមប្រឹក្សាភិបាល

ការដំឡើងប្រាក់របបសន្តិសុខសង្គមជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក្នុងឆ្នាំ២០១៨

ភ្នំពេញ ៖ ដើម្បីធានាសន្តិសុខប្រាក់ចំណូលរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើង និងជាការតបស្នងចំពោះគុណបំណាច់របស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានបម្រើការងារជូនជាតិ មាតុភូមិកន្លងមក រាជរដ្ឋាភិបាលតែងតែបានដំឡើងប្រាក់របបសន្តិសុខសង្គមជារៀងរាល់ឆ្នាំ

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការរៀបចំប្រព័ន្ធសោធន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ជ.ស. បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយ ស្តីពីការរៀបចំប្រព័ន្ធសោធន នៅសណ្ឋាគារប៉ាឡេសហ្គេត

វគ្គបណ្តុះបណ្តាលស្តីពីការគណនាប្រាក់ឈ្នូលអប្បរមា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ប.ជ.ស. បានបញ្ជូនតំណាងមួយរូប ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគណនាប្រាក់ឈ្នូលអប្បរមា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ