ការដំឡើងប្រាក់របបសន្តិសុខសង្គមជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក្នុងឆ្នាំ២០១៨

ភ្នំពេញ ៖ ដើម្បីធានាសន្តិសុខប្រាក់ចំណូលរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើង និងជាការតបស្នងចំពោះគុណបំណាច់របស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានបម្រើការងារជូនជាតិ មាតុភូមិកន្លងមក រាជរដ្ឋាភិបាលតែងតែបានដំឡើងប្រាក់របបសន្តិសុខសង្គមជារៀងរាល់ឆ្នាំ